ទស្សនៈមួយចំនួនស្ដីពីធម៌អហិង្សា
ជាទូទៅក្នុងការអប់រំអំពីការដោះស្រាយតំនាស់ឫសន្តិភាពគេនិយមប្រើពាក្យអហិង្សាឫធម៌អហិង្សា៕
ធម៌អហិង្សាគឺជាធម៌ទាំងឡាយណាដែលទ្រទ្រង់មនុស្សមិនឱ្យប្រព្រឹត្តអំពើហិង្សា
មិនឱ្យបៀតបៀនឫធ្វើទុក្ខបុកម្នេញអ្នកដទៃនិងមិនឱ្យអ្នកដទៃមានការឈឺចាប់ទាំងផ្លូវកាយទាំងផ្លូវចិត្ត។
ព្រះពុទ្ធសាមណគោតមខុងជឺមហាត្មៈគន្ធីជាបុគ្គលដែលប្រកបដោយគុណធម៌ពីព្រោះព្រះអង្គនិង
លោកទាំងពីរបានប្រកាន់យកធម៌អហិង្សាមកដាក់ក្នុងចិត្តសម្រាប់តបតនឹងអំពើអយុត្តិធម៌និង
អំពើហិង្សា។
១.ព្រះពុទ្ធសាមណគោតមៈ
ព្រះពុទ្ធជាបិគ្គលពោរពេញដោយព្រហ្មវិហារធម៌បូននយ៉ាងគឺមេត្តាករុណាមុទិតានិងឧបេក្ខា។ព្រហ្ម
វិហារធម៌ទាំងបូននេះមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ប្រសិនបើបុគ្គលគ្រប់រូបប្រ
កាន់ខ្ចាប់ធម៌ទាំងបួននេះពិភពលោកទាំងមូលប្រាកដេះាមានសេចក្តីសុខ។
២.ខុងជឺៈ
ខុងជឺជាទស្សនៈវិទូចិនដែលសម្បូរទៅដោយគុណធម៌ប្រចាំខ្លួន។គុណសម្បត្តិនៃទស្សនៈរបស់
លោកគឺឧ្យតម្លៃទៅលើសប្បុរសធម៌មនុស្សធម៌និងយុត្តិកធម៌។ខុងជឺបានហាមមនុស្សមិនឱ្យធ្វើ
សង្រ្គាមជាដាច់ខាត។លោកមើលឃើញសង្រ្គាមជាប្រភពនៃអមនុស្សធម៌ព្រោះវាកើតមានងំពើ
ឃោរឃៅការកាប់ចាក់ការធ្វើទារុណកម្មការបាញ់សម្លាប់គ្នាទៅវិញទៅមក។
៣.មហាត្មៈគន្ធី
លោកជាវីរជនឥណ្ឌាដ៏ឆ្នើមនិងល្បីល្បាញពេញសកលលោកក្នុងការតស៊ូប្រឆាំងនិងអណានិគមរបស់
អង់គ្លេសដោយមធ្យោបាយអហិង្សាដើម្បីឯករាជ្យឥណ្ឌា។លោកបានណែនាំឱ្យគេប្រើមធ្យោបាយ
ត្រជាក់ដើម្បីដោះស្រាយវិបត្តិផ្សេងៗទោះបីជាមានការចាប់ចងឫការវាយសំពងក៏ដោយ។បើអ្នកធ្វើ
អហិង្សាសូមកំុប្រកាន់ខ្លួនកំុខ្ជិលហើយត្រូវប្រយ័ត្នជានិច្ចចំពោះសេចក្តីក្រោធដែលកើតមាននៅក្នុង
សន្តានចិត្តរបស់អ្នក។លោកមិនឱ្យមនុស្សប្រើកម្លាំងកាយទេព្រោះវាជាអំពើបាបប៉ុន្តែគេត្រូវប្រើ
បញ្ញាដើម្បីដោះស្រាយ។

No comments:
Post a Comment